News – Peng Huoth Group https://khmerpenghuothgroup.com Wed, 19 Jun 2024 04:03:38 +0000 km hourly 1 https://wordpress.org/?v=6.0.1 https://khmerpenghuothgroup.com/wp-content/uploads/2021/10/ph_logo.png News – Peng Huoth Group https://khmerpenghuothgroup.com 32 32 ក្រុមហ៊ុន ប៉េង ហួត គ្រុប ដឹកនាំព្រឹត្តិការណ៍បរិច្ចាគឈាមជាលើកទីពីរ ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម https://khmerpenghuothgroup.com/news/%E1%9E%80%E1%9E%9A%E1%9E%98%E1%9E%A0%E1%9E%93-%E1%9E%94%E1%9E%84-%E1%9E%A0%E1%9E%8F-%E1%9E%82%E1%9E%9A%E1%9E%94-22/ Tue, 27 Feb 2024 03:30:00 +0000 https://khmerpenghuothgroup.com/?post_type=news&p=3010

ដើម្បីឆ្លើយតបទៅនឹងតម្រូវការឈាមរបស់អ្នកជំងឺ និងចូលរួមលើកកម្ពស់សេវាសុខភាព ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរសម្រាកព្យាបាល សុខាសា ឡងជីវិធី រៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមសង្គ្រោះជីវិតដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់” ក្នុងគោលបំណងប្រមូលឈាមបម្រុងផ្ដល់ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល ដើម្បីយកទៅបន្តផ្ដល់ទៅមន្ទីរពេទ្យនានាសម្រាប់ព្យាបាលអ្នកជំងឺដែលកំពុងសង្រ្គោះបន្ទាន់។ ព្រឹត្តិការណ៍នេះត្រូវបានប្រព្រឹត្តឡើងនៅទីតាំងមន្ទីរសម្រាកព្យាបាល សុខាសា ឡងជីវិធី ជាន់ផ្ទាល់ដី ខុនដូ ដឹស្តា ប៉ូឡារីស ២៣ ស្ថិតក្នុងបុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ឈាមមានប្រភពតែមួយគត់គឺពីមនុស្ស រហូតមកដល់ពេលនេះមិនទាន់មានរោងចក្រណាផលិតឈាមបានទេ។ យោងតាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាម តម្រូវការឈាមក្នុងឆ្នាំ២០២៣ កន្លងមកនេះ យើងត្រូវការឈាមមួយប្លោករៀងរាល់ ៥នាទីម្ដង ដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺ។ តម្រូវការឈាមប្រចាំថ្ងៃសរុបមាន ៣០០ ទៅ ៣៥០ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត ១៤ម៉ឺនប្លោក/១ឆ្នាំ ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានធានាការផ្គត់ផ្គង់ ៧៥% នៃតម្រូវការឈាមទូទាំងប្រទេស។ ប៉ុន្តែការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្តមិនទទួលកម្រៃឆ្លើយតបបានតែ ១៩.៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០% នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក (WHO)។ ដូច្នេះការបរិច្ចាគឈាមរបស់បងប្អូនសប្បុរសជន គឺជាការធ្វើអំណោយទានសម្រាប់ជីវិតដល់អ្នកជំងឺដែលកំពុងសង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យឱ្យរស់រានមានជីវិតបន្តទៀត។

ស្របតាមសសរស្តម្ភទាំង៣របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម” ខណៈព្រឹត្តិការណ៍បរិច្ចាគឈាមក្នុងថ្ងៃនេះគឺជាការងារសង្គមនៃបង្គោលទី៣ ផ្ដោតលើការរួមចំណែកលើកកម្ពស់សុខុមាលភាព ដែលរួមមានការ បរិច្ចាគថវិការៀងរាល់ឆ្នាំដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ ការបរិច្ចាគថវិកាទិញវ៉ាក់សាំង និងផ្ដល់ជាទីតាំងសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការបរិច្ចាគថវិកាសាងសង់មន្ទីរពេទ្យកាល់ម៉ែត និងការដឹកនាំយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម។ល។ ជាមួយគ្នានេះការងារសង្គមនៃបង្គោលទី៣នេះក៏ផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយភាពក្រីក្រ ការយកចិត្តទុកដាក់បរិច្ចាគដល់កន្លែងដែលមានជីវភាពខ្វះខាតដូចជា មនុស្សចាស់ជរាគ្មានទីពឹង កុមារកំព្រា-ក្រីក្រជាដើម៕

]]>
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង៩កន្លែងក្នុងស្រុកស្រីសន្ធរ https://khmerpenghuothgroup.com/news/%E1%9E%96%E1%9E%92%E1%9E%9F%E1%9E%98%E1%9E%96%E1%9E%92%E1%9E%8A%E1%9E%80%E1%9E%B1%E1%9E%99%E1%9E%94%E1%9E%9A%E1%9E%94/ Mon, 22 May 2023 08:39:13 +0000 https://khmerpenghuothgroup.com/?post_type=news&p=2639 Peng Huoth group is honored to organize the inauguration Ceremony of Nine Concrete Bridges in Srey Santhor District, Kampong Cham Province

កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង ៩កន្លែង ស្ថិតក្នុងឃុំចំនួន៥ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បន្ទាប់ពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង ៧០B ប្រវែង ២១ គ.ម និងបើកការដ្ឋានសាងសង់ស្ពានបេតុងទាំង៩កន្លែងនេះ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ជូនដល់ប្រជាពលរដ្ឋស្រុកស្រីសន្ធរ។​ ពិធីសម្ពោធស្ពាន ៩ កន្លែងនេះ គឺត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាមានការចូលរួមពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្រីសន្ធរប្រមាណជិត ៦ពាន់ នាក់ផងដែរ។​ ស្ពានបេតុងទាំង ៩កន្លែងនេះ លាតសន្ធឹងឆ្លងកាត់ឃុំចំនួន ៥ រួមមាន៖ ឃុំព្រែករំដេង ឃុំឫស្សីស្រុក ឃុំស្វាយខ្សាច់ភ្នំ ឃុំព្រែកដំបូក ឃុំផ្ទះកណ្តាល ​ក្នុងទំហំទឹកប្រាក់សាងសង់ប្រមាណ ៦លានដុល្លារអាមេរិក។

«មានផ្លូវ មានស្ពាន មានសង្ឃឹម» គឺជាទិសស្លោកមួយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង ៤៖ ទឹក ផ្លូវ ភ្លើង និងមនុស្ស។ ជាក់ស្តែងផ្លូវ និងស្ពានត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត តួយ៉ាងការកសាងស្ពាននេះ គឺស្មើនឹងការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចជាតិ ដើម្បីបម្រើដល់ចរន្តនៃចលនាអភិវឌ្ឍន៍ជាតិ និងប្រជាជន ​ ជាពិសេសការចូលរួមដោះស្រាយបញ្ហានៃមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ ប្រមាណជាង ២០,២៨៧ គ្រួសារ ដែលស្មើនឹង ៨៩,​៨១៣នាក់ នៃចំនួនប្រជាពលរដ្ឋដែលបានប្រើប្រាស់ដងផ្លូវនេះអាស្រ័យផល ក្នុងការប្រកបអាជីវកម្ម ការអប់រំ និងសេវាសាធារណៈផ្សេងៗជាច្រើនទៀត។ល។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ៩កន្លែងនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងនូវអំណរសាទរចំពោះសមិទ្ធផលថ្មីនេះ ព្រមទាំងមានប្រសាសន៍ថា៖ “ហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងស្ពានបេតុងថ្មីទាំងនេះ ដែលនឹងក្លាយជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជនក្នុងមូលដ្ឋាន រួមទាំងអ្នកដំណើរមកពីទីជិតឆ្ងាយ។ ជាក់ស្តែងណាស់ សមិទ្ធផលទាំងនេះបានកើតចេញពីកម្លាំងរួបរួមសាមគ្គីភាព រវាងវិស័យឯកជន ដែលមានក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែចូលរួមចំណែកក្នុងកិច្ចការសង្គមជាមួយរាជរដ្ឋាភិបាល ជាពិសេសការកសាងផ្លូវ និងស្ពានទាំងនេះទ្បើង ដើម្បីនាំមកនូវក្តីសង្ឃឹម ជួយសម្រួលការរស់នៅប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរឱ្យកាន់តែចម្រើនរុងរឿងថែមទៀត។ ទាំងនេះកើតមានទៅបាន គឺដោយឈរលើស្មារតី “សិល្បៈនៃការចែករំលែក” ក្រោមដំបូលនៃសុខសន្តិភាព និងវឌ្ឍនភាពនៃសង្គមជាតិ។”

គួររំឭកផងដែរ៖ កន្លងមកក្រុមហ៊ុន​ ប៉េង ហួត គ្រុប បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលដ្ឋានស្រុកស្រីសន្ធរជាច្រើនទៀត រួមមាន៖ ខ្លោងទ្វារវត្ត របងវត្ត កុដិយាយជី-តាជី នៅវត្តជ័យមង្គល សាលារៀន ផ្លូវថ្នល់ក្នុងភូមិ អគារ ១ខ្នង ២ជាន់ នៅវិទ្យាល័យ ហ៊ុន សែន ប៉េង ហួត ស្វាយតានាន់ រួមទាំងអគារទីចាត់ការ ១ខ្នងផងដែរ និងថ្មីៗនេះ អភិវឌ្ឍផ្លូវ និងស្ពានបេតុង។ល។  ដែលសមិទ្ធផលទាំងអស់នេះគិតជាទឹកប្រាក់សរុបរួមប្រមាណជាង ១៧,៨៨៦,២៥០ ដុល្លារអាមេរិក។ ស្មារតីចែករំលែកគឺជាទឹកចិត្តដ៏ថ្លៃថ្លា និងជាការដឹងគុណដល់សង្គម និងរាជរដ្ឋាភិបាលដែលថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនតែងតែប្រកាន់ខ្ជាប់នូវទស្សនៈ និងគំនិតដូចសុភាសិតខ្មែរមួយដែលតែងដាស់តឿនសតិកូនខ្មែរឱ្យប្រតិបតិ្តវប្បធម៌ដឹង​គុណ ពោលគឺ៖ “​ផឹកទឹកនឹកដល់ប្រភព បានជ្រកម្លប់នឹកដល់អ្នកដាំ”៕

]]>
ភាពសម្បូរសប្បាយនៃសហគមន៍ បុរី ប៉េង ហួត នារដូវកាលបុណ្យចូលឆ្នាំខ្មែរ https://khmerpenghuothgroup.com/news/%E1%9E%97%E1%9E%96%E1%9E%9F%E1%9E%98%E1%9E%94%E1%9E%9A%E1%9E%9F%E1%9E%94%E1%9E%94%E1%9E%99%E1%9E%93%E1%9E%9F%E1%9E%A0%E1%9E%82%E1%9E%98%E1%9E%93/ Sat, 22 Apr 2023 04:57:16 +0000 https://khmerpenghuothgroup.com/?post_type=news&p=2596 តាមទំនៀម ប្រជាជនខ្មែរតែងចាត់ទុកពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យដែលធំ និងសំខាន់ជាងគេ។ ពិធីបុណ្យប្រពៃណីនេះ ត្រូវបានប្រារព្ធមុនរដូវសាបព្រួសចូលមកដល់ ដែលជាពេលវេលាដ៏ល្អ សម្រាប់ប្រជាជនយើងជួបជុំគ្រួសារ ញាតិមិត្តជិតឆ្ងាយ ដើម្បីយកចង្ហាន់ទៅវត្ត និងជួបជុំគ្នាលេងល្បែងប្រជាប្រិយ និងដើរកម្សាន្តជាដើម។ ក្នុងឱកាសដ៏វិសេសនេះ ក្រុមហ៊ុន ប៉េង​ ហួត គ្រុប រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធបានចូលរួមអបអរ និង លើកស្ទួយសិល្បៈ វប្បធម៌ ប្រពៃណីជាតិ តាមរយៈការបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យធំៗសម្រាប់បុគ្គលិក អ្នករស់នៅក្នុងបុរី ក៏ដូចជាមហាជនទូទៅផងដែរ។

ក្រុមហ៊ុន ប៉េង ហួត គ្រុប រចនាខ្លោងទ្វារ រៀបចំពិធីរាប់បាត្រលោកសង្ឃ ១៦៨ អង្គ និង ពិធីជប់លៀងប្រចាំឆ្នាំតាមបែបសហសម័យ

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំការរចនាតុបតែងខ្លោងទ្វារ ដែលមានក្បាច់ក្បូរតាមបែបប្រពៃណី រំលេចដោយភ្លើងលម្អនាពេលរាត្រី ដែលធ្វើឱ្យសម្រស់ផ្លូវជាតិលេខ ១ កាន់តែភ្លឺចញ្ចាច។ ការដេគ័រខ្លោងទ្វារហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ) ​នេះធ្វើឡើងក្នុងគោលបំណងស្វាគមន៍បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមកលេងកម្សាន្តក្នុងបុរី ក៏ដូចជាការថតរូបលេងប្រកបដោយក្តីសោមន្ស។ តាមទំនៀមទម្លាប់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី សុំពរជ័យសិរីសួស្តី ក្រុមហ៊ុនបានរៀបចំពិធីរាប់បាត្រ សូត្រមន្តលើករាសី ដែលនិមន្តលោកសង្ឃចំនួន ១៦៨ អង្គ ប្រោសព្រំដល់មហាគ្រួសារ ប៉េង​ ហួត និង បងប្អូនរស់នៅក្នុងបុរីយើងផងដែរ។ ក្រៅពីពិធីបុណ្យសាសនា ក្រុមហ៊ុនក៏បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំ ដែលបានបង្ហាញពីវប្បធម៍ និង ប្រពៃណី តាមរយៈការស្លៀកឈុតបែបប្រពៃណីសហសម័យជាច្រើនជំនាន់ អមជាមួយការសម្តែងរបាំប្រពៃណី និង ការសម្តែងពិសេសប្លែកតាមបែបសហសម័យផងដែរ។

អ្នករស់នៅក្នុង បុរី ប៉េង ហួត បានរៀបចំ​ បុណ្យភូមិ អាធីណា ដែលគាំទ្រដោយ​ក្រុមហ៊ុន បុរី ប៉េង ហួត

ស្មារតីសាមគ្គី និងការរាប់អានគ្នាប្រកបដោយក្តីស្រឡាញ់របស់លោកពូ អ្នកមីង និងបងប្អូន រស់នៅក្នុងគម្រោងបុរី ប៉េង ហួត ពិសេសគម្រោង ដឹស្តា ផ្លាទីនីម អាធីណា បានធ្វើឱ្យពួកគាត់សហការគ្នារៀបចំកម្មវិធីបុណ្យភូមិ អាធីណា កាលពីថ្ងៃទី២ ខែមេសា ដែលមានការលេងល្បែងប្រជាប្រិយ​ និងការរាំលេងកម្សាន្ត​គ្រប់ចង្វាក់ដូចជា ចង្វាក់រាំវង់ ឡាំលាវ សារ៉ាវ៉ាន់ និងចូកកំពឹសជាដើម ​ដោយមានការចូលរួមគាំទ្រ​ពីក្រុមហ៊ុន បុរី ប៉េង ហួត។ ក្រៅពីគម្រោង ដឹស្តា ផ្លាទីនីម អាធីណា បងប្អូនដែលរស់នៅក្នុងគម្រោងមួយចំនួនទៀតរបស់បុរី ប៉េង ហួត ក៏បានរៀបចំជាបុណ្យភូមិ និងការជួបជុំផ្សេងៗគ្នា​ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីក្នុងគម្រោងរៀងៗខ្លួនផងដែរ។ បន្ថែមពីនេះទៅទៀត ក្រុមហ៊ុន បុរី ប៉េង ហួត ក៏បានជូនកាដូឆ្នាំថ្មី​ដល់អតិថិជនដែលជាម្ចាស់គេហដ្ឋាន និងរស់នៅក្នុងបុរីដើម្បីជាការថ្លែងអំណរគុណ និងជូនពរជ័យឆ្នាំថ្មី ក៏ដូចជាបង្ហាញពីទំនាក់ទំនងល្អក្នុងសហគមន៍។

ក្រុមហ៊ុនភីអេច អ៊ីនវេសមិន រៀបចំព្រឹត្តិការណ៍ ប៉េង ហួត សង្រ្កាន្ត រយៈពេល ៣ ថ្ងៃ

ខែចេត្រចូលឆ្នាំ តាមចំណាំគេទៅលេងវត្ត តែសម័យបច្ចុប្បន្នក្រៅពីវត្ត ប្រជាជនយើងនិយមប្រារព្ធសង្រ្កាន្ត ទៅតាមទីតាំងដែលមានទីធ្លាធំទូលាយ ពិសេសទីទេសចរណ៍ដែលល្បីៗប្រចាំតំបន់ ដូចជា នៅសៀមរាបមានអង្គរសង្រ្កាន្ត និងនៅភ្នំពេញមាននៅវត្តភ្នំ និងបុរី ប៉េង ហួត ដែលមានឈ្មោះថា ប៉េង ហួត សង្រ្កាន្ត។ ពិធីសង្រ្កាន្តនេះ​ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ភីអេច អ៊ិនវេសមិន រយៈពេល ៣ថ្ងៃចូលឆ្នាំក្នុងគោលបំណងអបអរ និងគាំទ្រលើកស្ទួយពិធីបុណ្យប្រពៃណីជាតិជាសាធារណៈ សម្រាប់អ្នករស់នៅក្នុងបុរី និងបងប្អូនប្រជាពលរដ្ឋដែលនៅក្នុងរាជធានី ភ្នំពេញអំឡុងពេលចូលឆ្នាំ។

នៅក្នុងសួន​អឺរ៉ុប ភីអេច យូរ៉ូផាក ដែលមានទំហំប្រមាណ ១០ហិកតា​ ត្រូវបានគ្របដណ្តប់ដោយ ការតុបតែងលម្អ តាមបែបប្រពៃណីចូលឆ្នាំខ្មែរ ដ៏ស្រស់ស្អាតឆើតឆាយទាំងពេលព្រឹក និងពេលរាត្រី រំលេចទៅដោយភ្លើងពណ៌ពាសពេញផ្លូវ ស្ពាន និងវីឡាតាមមាត់ទឹក ពិសេសអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្រ្គេនហល ដែលប្រៀបបាននឹងសោតវិមានមាសដ៏ស្កឹមស្កៃ។​ បើនិយាយអំពីកម្មវិធីនៅក្នុង ប៉េង ហួត សង្រ្កាន្ត វិញ​គឺកាន់តែគួរឱ្យចាប់អារម្មណ៍ជាមួយនឹងផ្ទាំងទស្សនីយភាពមហោស្រពសិល្បៈបុរាណ របាំប្រពៃណី និងបែបសម័យថ្មី ការលេងល្បែងប្រជាប្រិយ ស្តង់ចំណីអាហារច្រើនមុខ សម្ភារៈច្រើនប្រភេទ និងសកម្មភាពកម្សាន្តផ្សេងៗទៀតជាច្រើនផងដែរ។ 

]]>
ក្នុងឱកាសទិវានៃក្តីស្រលាញ់ ក្រុមហ៊ុនប៉េងហួតគ្រុបបានដឹកនាំបុគ្គលិកចូលរួមកម្មវិធីរត់ប្រណាំងមេត្រីភាពបរិស្ថាននិងដាំដើមឈើនៅភ្នំគូលែន https://khmerpenghuothgroup.com/news/%E1%9E%80%E1%9E%93%E1%9E%84%E1%9E%B1%E1%9E%80%E1%9E%9F%E1%9E%91%E1%9E%9C%E1%9E%93%E1%9E%80%E1%9E%8F%E1%9E%9F%E1%9E%9A/ Sun, 13 Feb 2022 08:20:00 +0000 http://khmerpenghuothgroup.com/?post_type=news&p=1207 To celebrate Valentine's Day, Peng Huoth Group led its Staff to join "Kulen Mountain Trek-Run", the First-Ever Eco Trek Run to Plant Trees

ដើម្បីអបអរទិវានៃក្តីស្រលាញ់ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះបរិស្ថាន កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប មានកិត្តិយសបានដឹកនាំក្រុមការងារចូលរួមកម្មវិធី “រត់ប្រណាំងឡើងលើភ្នំគូលែន” ដែលជាកម្មវិធីរត់ប្រណាំងមេត្រីភាពបរិស្ថានលើកដំបូង រៀបចំឡើងដោយក្រុមហ៊ុន Green G8 Co.,Ltd ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ឧបត្ថម្ភដោយ ក្រុមហ៊ុន ប៉េង ហួត គ្រុប ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាគ្មានសម្រាមប្លាស្ទិក ផ្សព្វផ្សាយរមណីយដ្ឋានភ្នំគូលែនជាគោលដៅទេសចរណ៍ធម្មជាតិ និងដើម្បីលើកកម្ពស់ការដាំដើមឈើនៅក្នុងរមណីយដ្ឋានទេសចរណ៍ភ្នំគូលែនផងដែរ ។

កិច្ចគាំពារបរិស្ថាន និងភាពជាទំនួលខុសត្រូវនៃបរិស្ថានគឺជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា។ ដូច្នេះក្រៅពីការចូលរួមសកម្មភាពដូចជា ការដាំកូនឈើ ការរើសសំរាមតាមដងទន្លេរសាប ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិអោយបានត្រឹមត្រូវ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏ចូលរួមកម្មវិធីរត់ប្រណាំងមេត្រីភាពបរិស្ថានលើកដំបូង ដែលកម្មវិធីនេះបានចូលរួមចំណែកគាំទ្រ និងលើកកម្ពស់បរិស្ថាន និងតំបន់ទេសចរណ៍ តួរយ៉ាងនៅតំបន់ទេសចរណ៍រមណីយដ្ឋានឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” គឺជាផ្នែកមួយនៃតំបន់ការពារធម្មជាតិ ដែលមានតួនាទីសំខាន់ក្នុងការក្សាលំនឹងបរិស្ថាននៅតំបន់អង្គរ ដោយសារប្រភពធនធានធម្មជាតិដ៏សម្បូរបែបដូចជាព្រៃឈើ ប្រភពទឹក និងធនធានជីវៈចម្រុះ ព្រមទាំងជាតំបន់ទេសចរណ៍ដែលទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិបានជាច្រើនផងដែរ។

ថ្លែងនៅក្នុងពិធីប្រកាសកម្មវិធី “រត់ប្រណាំងមេត្រីភាពបរិស្ថានលើកដំបូងលើភ្នំគូលែន” នេះ ឯកឧត្តម សេង សុទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន របស់ ក្រសួងបរិស្ថាន បានមានមាតិសំណេះសំណាលស្វាគមន៍ និងបានលើកឡើងថា៖ “ព្រឹត្តិការណ៍រត់ប្រណាំងឡើងលើភ្នំគូលែននេះ មិនត្រឹមតែជាកម្មវិធីរត់ប្រណាំងកម្សាន្តនោះទេ ប៉ុន្តែព្រឹត្តិការណ៍មួយនេះ គឺមានសារសំខាន់ និងផ្តល់ផលប្រយោជន៍ច្រើនបែបយ៉ាងដល់សង្គមជាតិ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» នាពេលនេះ។

ឯកឧត្តម បានបន្តរថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ជាទីតាំងធម្មជាតិដ៏មានសារសំខាន់មួយ ដែលបាន លាក់ទុកនូវអាថ៌កំបាំងជាច្រើននៃប្រវត្តិសាស្ត្រសម័យអង្គរ និងមានតួនាទីសំខាន់ក្នុងការជួយថែរក្សាលំនឹងបរិស្ថាននៅតំបន់សៀមរាប-អង្គរ ផងដែរ។ កន្លងមក ភ្នំគូលែនធ្លាប់ទទួលបានងារជា ឧទ្យានជាតិម្តងរួចមកហើយ ដោយព្រះរាជាក្រឹត្យកាលពីឆ្នាំ១៩៦៩ ហើយបន្ទាប់មកនៅឆ្នាំ១៩៩៣ ភ្នំគូលែន ក៏ត្រូវបានកំណត់ជាតំបន់ការពារធម្មជាតិម្តងទៀត ដោយព្រះរាជក្រឹត្យ ដែលបានដាក់ឈ្មោះតំបន់នេះថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមបញ្ជាក់ជូនអង្គពិធីទាំងមូលឱ្យបានជ្រាបផងដែរថា ឯឧត្តម រដ្ឋមន្ត្រី សាយ សំអាល់ តែងបានយកចិត្តទុកដាក់មិនត្រឹមតែលើការងារថែរក្សា និងការពារធនធាន ធម្មជាតិ ការដាំស្តារព្រៃឈើឡើងវិញ ការអភិរក្សជីវៈចម្រុះ និងការថែរក្សាអនាម័យបរិស្ថានប៉ុណ្ណោះទេ ឯកឧត្តមរដ្ឋមន្ត្រី ថែមទាំងបានយកចិត្តដល់ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន និងការលើក កម្ពស់សុខុមាលភាពសាធារណៈផងដែរ។ ហេតុនេះ កម្មវិធីរត់ប្រណាំងកំសាន្ត ដែលនឹងចាប់ផ្តើម នាពេលបន្តិចទៀតនេះ ពិតជាបានចូលរួមចំណែកស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ របស់ក្រសួងបរិស្ថាន លើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។ កម្មវិធីរត់ប្រណាំងកំសាន្ត នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» នាថ្ងៃនេះ នឹងបង្ហាញយ៉ាងច្បាស់ដល់ពិភពលោកទាំងមូលនូវសារដ៏មានសារសំខាន់មួយគឺ ការមានសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងនឹងធ្វើការ ផ្សព្វផ្សាយដល់ប្រជាជនខ្មែរគ្រប់រូបឱ្យចូលរួមស្រឡាញ់បរិស្ថាន ស្រឡាញ់ធនធានធម្មជាតិ ថែរក្សាអនាម័យបរិស្ថាន (គ្មានថង់ប្លាស្ទិក គ្មានសំរាម) និងបង្កើនការធ្វើដំណើរកំសាន្តនៅតាមរមណីយដ្ឋាន ឬតំបន់ការពារធម្មជាតិនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ អាជ្ញាធរដែនដី និងមន្ទីរបរិស្ថានខេត្តសៀមរាប ម្ចាស់កម្មវិធី Green G8 Co.,Ltd ព្រមទាំងម្ចាស់ឧបត្ថម្ភក្នុងព្រឹត្តិការណ៍នេះទាំងអស់ ដែលរៀបចំ ផ្តល់ការគាំទ្រ សម្របសម្រួល និងផ្តល់កិច្ចសហការល្អជាមួយក្រុមការងាររបស់ ក្រុមហ៊ុន Green G8 ដែលរៀបចំកម្មវិធីនេះឡើង និងធ្វើឱ្យព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តដ៏មានសារសំខាន់នេះប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។

Sek Sakol, [2/14/2022 8:49 AM]
លោក លោក អ៊ុក វីឡា នាយកផ្នែកធនធានមនុស្សតំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានមានមាតិសំណេះសំណាល់ប្រកបដោយភាពសប្បាយរីករាយផងដែរថា៖ “ក្រុមហ៊ុន ប៉េង ហួត គ្រុប ពិតជាមានកិត្តិយសដែលបានដឹកនាំបុគ្គលិកចូលរួមក្នុងកម្មវិធីនេះ ព្រមទាំងចូលរួមចំណែកឧបត្ថម្ភក្នុងព្រឹត្តិការណ៍រត់ប្រណាំងមេត្រីភាពបរិស្ថានលើកដំបូងនេះ ជាពិសេសគឺព្រឹត្តិការណ៍នេះ គឺស្របទៅនឹងទស្សនទានរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបរិស្ថាន និងគិតគូរការដាំកូនឈើ និងការអភិរក្សដើមឈើមសឹងតែគ្រប់គម្រោងអភិវឌ្ឍរបស់ខ្លួនទាំងបច្ចុប្បន្ន និងនាថ្ងៃអនាគត់។ល។” លោកបន្ថែមថា គ្រប់គ្នានៅពេលមកឃើញពីទិដ្ឋាភាពបរិស្ថានបៃតងដែលស្ថិតនៅក្នុងទឹកដីរមណីយដ្ឋានឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» គឺមានអារម្មណ៍ស្រស់ស្រាយ។ បរិស្ថានគឺជាជីវិតរបស់យើងទាំងអស់គ្នា ហើយវាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងទាំងអស់គ្នាមិនអាចមើលរំលងបានទេ ហើយយើងគ្រប់គ្នាត្រូវយកចិត្តទុកដាក់ និងចូលរួមថែរក្សាទាំងអស់គ្នា ព្រោះកាលណាបើសហគមន៍របស់យើងមានបរិស្ថានល្អ វានឹងទាក់ទាញទេសចរណ៍ ហើយនិងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។ ដូច្នេះ សូមចូលរួមថែរក្សា និងការពារទាំងអស់គ្នា។”

បន្ទាប់ពីការមានមាតិសំណេះសំណាលមកពីតំណាំងក្រសួងបរិស្ថាន ម្ចាស់កម្មវិធី និងម្ចាស់ឧបត្ថម្ភកម្មវិធីរបស់ក្រុម ប៉េង ហួត គ្រុប រួចមកកម្មវិធីរត់ប្រណាំងបានចាប់ផ្ដើម ដែក្នុងនោះមានការចូលរួមពីបេក្ខជនរត់ប្រណាំងទាំងជាតិ និងបរទេស ជាច្រើននាក់ បានរត់ប្រណាំងគ្នាប្រកបទៅដោយភាពសប្បាយរីករាយ ជាមួយទិដ្ឋាភាពធម្មជាតិបៃតង និងព្រៃព្រឹក្សាដ៏ស្រស់បំព្រងតាមជ្រលង់ភ្នំគូលែនតាំពីទីតាំងចាប់ផ្ដើម រហូតដល់ទីតាំងបញ្ចប់ការរត់ប្រណាំង។

សូមរឹកផងដែរថា ទាក់ទងទៅនិងព្រឹត្តិការណ៍មេត្រីភាពបរិស្ថាននេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ធ្លាប់ចូលរួមសហការជាមួយក្រសួងបរិស្ថាន និងអង្គការ ក្រុមហ៊ុនឯកជនផ្សេងជាច្រើន ដែលក្នុងនោះក្រុមហ៊ុនធ្លាប់បានទទួល “បណ្ណសរសើរមេត្រីភាពបរិស្ថាន” ជាច្រើនដងពីក្រសួងបរិស្ថាន ដែលជាលទ្ធផលនៃការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថានលើកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ៕

]]>
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសម្ពោធនិងប្រគល់ «អគារសិក្សា ០១ខ្នង» ជូនដល់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា (CCAFO) ដើម្បីការសិក្សារបស់កុមារក្រីក្រក្នុងតំបន់ដាច់ស្រយាល https://khmerpenghuothgroup.com/news/%E1%9E%80%E1%9E%9A%E1%9E%98%E1%9E%A0%E1%9E%93-%E1%9E%94%E1%9E%84-%E1%9E%A0%E1%9E%8F-%E1%9E%82%E1%9E%9A%E1%9E%94-21/ Thu, 20 Jan 2022 08:18:00 +0000 http://khmerpenghuothgroup.com/?post_type=news&p=1205 Peng Huoth Group Distributes Food and Study Materials to Orphans and Poor Children

កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប មានកិត្តិយសបានចូលរួមសម្ពោធ និងប្រគល់អគារសិក្សា០១ខ្នង ដែលត្រូវបានសាងសង់ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប និងបាននាំយកនូវសម្ភារៈសិក្សា ម៉ាស និងអាល់កុលមួយចំនួនជូនដល់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា (CCAFO) និងមជ្ឈមណ្ឌលមាតុភូមិខ្មែរ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងអណ្ដូង ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសផ្តល់ឳកាសឱ្យសិស្សានុសិ្ស និងកុមារក្រីក្រក្នុងតំបន់ដាច់ស្រយាលបានសិក្សា។

ទោះស្ថិតក្នុងស្ថានភាពប្រឈមនៃជំងឺកូវីដ-១៩ក៏ដោយ ក្រុមហ៊ុន ប៉េង ហួត គ្រុប នៅតែបន្តការងារទំនួលខុសត្រូវសង្គមរបស់ខ្លួនបានយ៉ាងច្រើន ដោយក្នុងនោះក្រុមហ៊ុនបានចូលរួមដោះស្រាយនូវផលលំបាក និងឆ្លើយតបទៅតម្រូវការសង្គម។ ផ្សារភ្ជាប់ទៅនិងការងារទំនួលខុសត្រូវសង្គមនៃផ្នែកអប់រំនេះ គេសង្កេតឃើញថាក្រុមហ៊ុន ប៉េង ហួត គ្រុប មានសកម្មភាពទៅលើវិស័យនេះជាច្រើន ខណៈវិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការកសាង និងអភិវឌ្ឍប្រទេសជាតិ និងសេដ្ឋកិច្ច ទោះបីជាវិស័យណាមួយក៏មិនអាចចាកឆ្ងាយពីវិស័យអប់រំបានឡើយ។

ក្នុងបរិយាកាសដ៏រំភើបរីករាយក្នុងកម្មវិធីសម្ពោធប្រគល់ និងទទួលអគារសិក្សានេះ លោក រិទ្ធី ចាន់តារា ប្រធានមជ្ឈមណ្ឌលអប់រំមាតុភូមិខ្មែរ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះ ជូនចំពោះក្រុមការងាររៀបចំ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប លោក លោកស្រី ដៃគូរពាក់ព័ន្ធទាំងអស់ ដែលយើងអាចសាងសង់ថ្នាក់រៀនបានយ៉ាងរលូន ដែលការឧបត្ថម្ភជាអគារសិក្សាមួយខ្នងនេះ គឺពិតជាបានរួមចំណែកជាមួយអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជាក្នុងការកសាង និងបំពេញសមត្ថភាពរបស់អ្នកជំនាន់ក្រោយរបស់យើង ដើម្បីអោយប្រទេសរបស់យើងអាចបោះជំហាន និងកាន់តែរីកចម្រើនទៅថ្ងៃអនាគត។ ម្យ៉ាងទៀត ចូលរួមបំពេញក្ដីស្រមៃរបស់សិស្សានុសិស្ស កុមារក្រីក្រអាចបន្តការរៀនសូត្រទៅមុខទៀតឱ្យបានចប់ចុងចប់ដើម ដើម្បីឈានទៅសម្រចគោលបំណងរបស់ពួកគេទៅថ្ងៃអនាគត និងជាពិសេសសិស្សានុសិស្ស កុមារក្រីក្រនៅទីនេះពិតជាសប្បាយចិត្តខ្លាំងជាមួយនិងថ្នាក់រៀនថ្មីនេះ»។

លោក ចាន់ រដ្ឋា ប្រធានផ្នែកកិច្ចការសាធារណៈជាន់ខ្ពស់ និងជាតំណាងអគ្គនាយិកា បុរី ប៉េង ហួត បានបង្ហាញនូវមតិសំណេះសំណាលប្រកបដោយស្នាមញញឹម និងមោទកភាពថា៖ «ក្រុមហ៊ុនមានកិត្តិយស និងសេចក្តីសោមនស្សយ៉ាងខ្លាំង ដែលបានចូលរួមក្នុងកម្មវិធីសម្ពោធ និងប្រគល់អគារសិក្សាថ្មី ០១ខ្នង ដែលត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន បុរី ប៉េង ហួត ជូនដល់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា ដើម្បីជាការចូលរួមចែករំលែក និងបណ្តុះបណ្ដាលធនធានមនុស្ស។ ក្មួយៗសិស្សានុសិស្ស គឺជាទំពាំងស្នងឬស្សី ជាធនធានដ៏សំខាន់ ជាក្ដីសង្ឃឹមសម្រាប់ក្រុមគ្រួសារ និងប្រទេសជាតិ។ ការអប់រំ គឺជាប្រទីបបំភ្លឺផ្លូវដែលអាចនាំក្តីស្រមៃ និងបំណងប្រាថ្នារបស់ក្មួយៗសិស្សានុសិ្សឱ្យឈានទៅដល់គោលដៅ ដែលក្នុងនោះក្មួយៗអាចក្លាយខ្លួនជាអ្នកដឹកនាំប្រទេសជាតិ ជាអគ្គនាយក ឬអគ្គនាយិកាក្រុមហ៊ុនឯកជន ជាវេជ្ជបណ្ឌិត វិស្វករ ឬស្ថាបត្យករ និងជាពិសេស ជាសាស្ត្រាចារ្យ និងលោកគ្រូអ្នកគ្រូនាពេលអនាគត»។

លោកបានបញ្ជាក់ទៀតថា៖ «ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកក្រោមម្លប់ឱ្យនឹកដល់អ្នកដាំ» គឺជាទស្សនទានរបស់ស្ថាបនិកក្រុមហ៊ុន ប៉េង ហួត គ្រុប ក្នុងការចូលរួមតបស្នងត្រឡប់ទៅសង្គមវិញ ខណៈក្រុមហ៊ុនមានការអភិវឌ្ឍ និងការរីកចម្រើន ក៏ដោយសារសង្គមមានស្ថេរភាព សន្ដិភាព មានធនធានមនុស្សល្អច្រើន និងកត្ដាអំណោយផលផ្សេងទៀតជាច្រើន។ល។ ជាការលើកទឹកចិត្តចែករំលែកក្តីសង្ឃឹម និងចូលរួមជាមួយកិច្ចការសង្គមជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែរៀបចំសកម្មភាពមនុស្សធម៌ផ្សេងៗដូចជា៖ ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហម មន្ទីរពេទ្យគន្ធបុប្ផា កសាងសាលារៀន កសាងព្រះវិហារ និងផ្លូវថ្នល់។ល។ ក្រុមហ៊ុនសង្ឃឹមថា អគារសិក្សាមួយខ្នងនេះនឹងផ្តល់នូវបរិយាកាសសិក្សាកាន់តែប្រសើរជូនដល់ក្មួយៗក្នុងភូមិត្រពាំងអណ្តូង ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងជឿជាក់ថាពួកគេនឹងខិតខំក្នុងការសិក្សា ដើម្បីអនាគតគ្រួសារ និងសង្គមជាតិ។ អគារសិក្សានេះក៏ចូលរួមជួយសម្រួលដល់តម្រូវការខ្វះខាតរបស់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា និងមណ្ឌលអប់រំមាតុភូមិខ្មែរមួយចំណែកធំផងដែរ។ ជាចុងក្រោយក្រុមហ៊ុនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា និងមជ្ឈមណ្ឌលមាតុភូមិខ្មែរ ព្រមទាំងក្រុមការងារដែលបានខិតខំប្រឹងប្រែងមិនគិតពីការនឿយហត់ក្នុងការចូលរួមបណ្ដុះបណ្ដាលអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិ ហើយនិងសូមជូនពរក្មួយៗទាំងអស់គ្នាទទួលបានសេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ឱ្យបានច្រើនពីមជ្ឈដ្ឋានជុំវិញ និងសូមឱ្យក្មួយៗអត់ធ្មត់ចំពោះស្ថានភាពលំបានដែលក្មួយៗកំពុងប្រឈមបច្ចុប្បន្ន និងប្រឹងប្រែងបន្តការរៀនសូត្រឱ្យបានច្រើនទៀត ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួនឯងទៅថ្ងៃមុខ សូមក្មួយៗទាំង ទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

ក្នុងកម្មវិធីសម្ពោធ និងប្រគល់អគារសិក្សានេះ ក្រុមហ៊ុនក៏បានឧបត្ថម្ភជាថវិកាបន្ថែមដើម្បីទុកសម្រាប់ប្រើប្រាស់លើតម្រូវការជាក់ស្ដែងរបស់អង្គការ ដូចជាតម្រូវការធុងស្តុកទឹកសម្រាប់ប្រើប្រាស់ និង ជួសជុលបង្គន់អនាម័យ ថែទាំអគារ និងសម្ភាៈការិយាល័យផ្សេងៗ។

សូមរំលឹកផងដែរ កាលពីពេលថ្មីៗកន្លងទៅនេះ គេសង្កេតឃើញថា ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមសម្មភាពសង្គម និងសប្បុរសធម៌ទៅលើការអប់រំ និងសកម្មភាពផ្សេងៗជាច្រើនទៀតរួមមាន៖
«កម្មវិធីអង្ករបានបន្តការសិក្សារបស់កុមារកំព្រា និងកុមារក្រីក្រនៅ ខេត្តកំពង់ចាម កម្មវិធីអង្គរប្តូរយកឳកាសសិក្សារបស់ក្មេងៗរើសសំរាមនៅសហគមន៍ក្រីក្រ ស្ទឹងមានជ័យ ភ្នំពេញ កម្មវិធីអង្ករប្ដូរយកសំរាមប្លាស្ទិកនៅក្នុងសហគមន៍តាមដងទន្លេសាប ខេត្ដសៀមរាប»៕

]]>
ក្រុមហ៊ុន ប៉េង ហួត គ្រុប ចែករំលែក គ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សាដល់កុមារកំព្រា និងកុមារក្រីក្រ https://khmerpenghuothgroup.com/news/%E1%9E%80%E1%9E%9A%E1%9E%98%E1%9E%A0%E1%9E%93-%E1%9E%94%E1%9E%84-%E1%9E%A0%E1%9E%8F-%E1%9E%82%E1%9E%9A%E1%9E%94-20/ Mon, 17 Jan 2022 08:17:00 +0000 http://khmerpenghuothgroup.com/?post_type=news&p=1203 Peng Huoth Group Inaugurates and Donates "One School Building" to Cambodian Child Support Fund (CCAFO) for the Education of Poor Children in Remote Areas

ក្រុមហ៊ុន ប៉េង ហួត គ្រុប កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលមាន អង្ករ មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ព្រមទាំងសម្ភារៈប្រើប្រាស់ដូចជា ម៉ាស អាល់កុល និងសម្ភារៈសិក្សាមាន កាតាបសៀវភៅសរសេរ ខ្មៅដៃ ឧបត្ថម្ភដល់អង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និង សហគមន៍ក្រីក្រ (SPFCO) ដែលមានទីតាំងស្ថិតនៅក្នុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីជួយសម្រួលដល់ជីវភាពរបស់កុមារកំព្រា និងកុមារក្រីក្រជាច្រើននាក់ ក៏ដូចជាគ្រួសារក្រីក្ររបស់ពួកគេ ព្រមទាំងជួយសម្រួលបន្ទុកដល់អង្គការមួយចំនួនធំផងដែរ ខណៈដែលកុមារទាំងនោះមួយចំនួនធំបាននិងកំពុងតែទទួលការទំនុកបម្រុងសម្រាប់ការរស់នៅ និងកាសិក្សាពីអង្គការ។

ពិតណាស់ថាការអប់រំគឺជាគ្រឹះអភិវឌ្ឍធនធានមនុស្ស សង្គមជាតិ និងពិភពលោក ដែលការអប់នេះក៏ជាផ្នែកមួយដ៏សំខាន់ផងដែរនៃការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលតែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភជាជំនួយ ដើម្បីឆ្លើយតបទៅនិងតម្រូវការលំបាកដែលសង្គមកំពុងប្រឈមជាក់ស្ដែង។ ជាក់ស្ដែងដោយមើលឃើញពីភាពលំបាក សម្រាប់ការរស់នៅ សុខុមាលភាព ស្បៀងសម្រាប់បរិភោគប្រចាំថ្ងៃ និងកង្វះខាតសម្ភារៈសិក្សារៀនសូត្ររបស់កុមារកំព្រា និងកុមារក្រីក្រទាំងអស់នេះក្នុងស្ថានភាពលំបាកនេះ ទើបក្រុមហ៊ុនបាននាំយកនូវស្បៀងអារហារ និងសម្ភារៈសិក្សាមួយចំនួន ឧបត្ថម្ភដល់អង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និងសហគមន៍ក្រីក្រ ដើម្បីដោះស្រាយស្ថានភាពលំបាកនាពេលនេះ។

ទាក់ទងនិងកម្មវិធីនំាយក និងការឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ សម្ភារៈសិក្សានេះ កាលពីថ្មីៗកន្លងទៅនេះក្រុមហ៊ុនបានចូលរួមទៅលើកម្មវិធីជាច្រើដែរួមមាន៖ “កម្មវិធីអង្ករប្តូរយកឱកាសសិក្សារបស់ក្មេងៗរើសសំរាមនៅសហគមន៍ក្រីក្រស្ទឹងមានជ័យ ភ្នំពេញ អង្ករប្ដូរយកសំរាម នៅខេត្តសៀមរាប ហើយថ្មីៗនេះ គឺកម្មវិធីអង្ករបានបន្តការសិក្សានៅរបស់កុមារកំព្រា និងកុមារក្រីក្រនៅ ខេត្តកំពង់ចាម។ល។”

ក្នុងបរិយាកាសដ៏រំភើបរីករាយក្នុងការប្រគល់ និងទទួលអំណោយនេះ លោក ឃិន ប៊ុនថន គឺជាប្រធានអង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និង សហគមន៍ក្រីក្រ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ថា៖ «សូមអរគុណដល់ បុរី ប៉េង ហួត ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងសម្ភារៈសិក្សាទាំងអស់នេះដល់សហគមន៍យើងខ្ញុំក្នុងស្ថានដ៏លំបាកនាពេលនេះ។ ជំនួយទាំងអស់នេះគឺពិតជាចូលរួមដោះស្រាយស្ថានភាពលំបាកនាពេលនេះបានមួយរយៈពេលវែង ក៏ដូចជាអាចឱ្យក្មេងៗនៅទីនេះមានស្បៀងសម្រាប់បរិភោគ និងបន្តការសិក្សារៀនសូត្រទៅមុខទៀត ខណៈបច្ចុប្បន្ននេះយើងខ្ញុំកំពុងត្រូវការការជួយគាំទ្រដល់កុមារកំព្រា និងកុមារក្រីក្រជាច្រើននាក់ ដើម្បីទំនុកបម្រុងដល់ការរស់នៅ អាហារបរិភោគប្រចាំថ្ងៃ ការអប់រំ ដល់ពួកគេឳ្យបានរៀនសូត្រគ្រប់ៗគ្នាជាបន្តទៀតនៅក្នុងសហគមន៍នេះ។ ម្យ៉ាងទៀតកុមារកំព្រា និងកុមារក្រីក្រទាំងអស់នេះ គឺត្រូវការជំនួយឧបត្ថម្ភបន្តទៀតពីសម្បុរសជន ទោះបីតិចក្ដី ច្រើនក្ដី ដើម្បីអាចឱ្យពួកគេឱ្យបន្តលូតលាស់ ជាពិសេសអាចបន្តការរៀនសូត្រទៅមុខទៀតឱ្យបានចប់ចុងចប់ដើម ដើម្បីឈានទៅសម្រចគោលបំណងរបស់ពួកគេនៅថ្ងៃអនាគត់»។

កុមារីម្នាក់ក្នុងចំណោមកុមារាកុមារីកំព្រា និងក្រីក្រជាច្រើននាក់ទៀត ក៏បានសំដែងនូវអំណរគុណប្រកបដោយអារម្មណ៍សប្បាយចិត្ត និងរំភើបថា៖ «សូមអរគុណខ្លាំងណាស់ដល់ក្រុមហ៊ុន ដែលបានចែកអំណោយស្បៀងអាហារ និងសម្ភារៈសិក្សាទាំងនេះមកពួកខ្ញុំ។ ពួកខ្ញុំត្រូវការជំនួយឧបត្ថម្ភផ្សេងៗទៀត ហើយខ្ញុំត្រូវការភាពកក់ក្ដៅ សេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ពីបងប្អូនទាំងអស់គ្នា ព្រោះខ្ញុំមិនមានឪពុកម្ដាយនៅជាមួយខ្ញុំទេ ហើយរាល់ថ្ងៃខ្ញុំនៅតែជាមួយយាទេ…»។

លោក ចាន់ រដ្ឋា ប្រធានកិច្ចការសាធារណៈជាន់ខ្ពស់ និងជាតំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប បានបង្ហាញនូវមាតិសំណេះសំណាល ប្រកបដោយសេចក្តីរីករាយ និងក្ដីសង្ឃឹមចំពោះអនាគតរបស់កុមារកំព្រា និងកុមារក្រីក្រថា៖ «ក្រុមហ៊ុនមានកិត្តិយស និងសេចក្តីសោមនស្សយ៉ាងខ្លាំងដែលបានចូលរួមក្នុងកិច្ចការនេះ ជាពិសេសបានចុះមកជួបផ្ទាល់ និងឃើញនូវទិដ្ឋាភាពនៅទីតាំងនេះ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និងសហគមន៍ក្រីក្រ ព្រមទាំងក្រុមការងារដែលបានខិតខំប្រឹងប្រែងមិនគិតពីការនឿយហត់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិ។ យើងខ្ញុំសង្ឃឹមថាការឧបត្ថម្ភទាំងនេះ នឹងជួយសម្រួលដល់ជីវភាពរបស់កុមារកំព្រា និងកុមារក្រីក្រទាំងអស់នេះ ព្រមទាំងគ្រួសារក្រីក្ររបស់ពួកគេបានមួយរយៈពេលវែង ទោះបីជាអំណោយមិនច្រើនក្ដី ដែលអាចឱ្យពួកគេផ្តោតលើការសិក្សាបន្តទៀតបាន ហើយយើងក៏សង្ឃឹមទៀតថាពួកគេនឹងក្លាយទៅជាធនធានមនុស្សដ៏ល្អ និងជាទំពាំងស្នងឬស្សីនាពេលអនាគត។ សូមជូនពរក្មួយទាំងអស់គ្នាទទួលបានសេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ឱ្យបានច្រើនពីមជ្ឈដ្ឋានជុំវិញ និងសូមឱ្យក្មួយៗអត់ធ្មតចំពោះស្ថានភាពលំបានដែលក្មួយកំពុងប្រឈមបច្ចុប្បន្ន។ ព្យាយាមប្រឹងប្រែងបន្តការរៀនសូត្រឱ្យបានច្រើនទៀត ដើម្បីសម្រេចក្ដីសម្រៃរបស់ខ្លួនឯងទៅថ្ងៃមុខ ហើយក៏សូមជូនពរក្មួយៗទទួលបានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងអាចជំនះបានរាល់ស្ថានភាពលំបាកៗ»។

សូមបញ្ជាក់ផងដែរថា អង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និង សហគមន៍ក្រីក្រ (SPFCO) គឺមានទីតាំងស្ថិតនៅក្នុងភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរខេត្តកំពង់ចាម ដែលបច្ចុប្បន្នមានគ្រូស្ម័គ្រចិត្តចំនួន ៤នាក់ ព្រមទាំងកុមារកំព្រា និងកុមារក្រីក្រ ទាំងអស់ប្រមាណជិត ៧៥នាក់ ដែលបាននិងកំពុងតែទទួលបានការទំនុកបម្រុងលើការបរិភោគអាហារប្រចាំថ្ងៃ និងការសិក្សារៀនសូត្រពីអង្កការផ្ទាល់។ ទទ្ទឹមហ្នឹងនេះផងដែរ សព្វថ្ងៃកុមារទាំងអស់នៅទីនោះគឺកំពុងត្រូវជំនួយឧបត្ថម្ភជាអាហារបរិភោគប្រចាំថ្ងៃ និងសម្ភារៈសិក្សាមួយចំនួនទៀតផងដែរពីសម្បុរសជននានា។

សូមរំលឹកផងដែរថា ពាក់ព័ន្ធការងារអប់រំនេះ កន្លងមកក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភសាងសង់សាលារៀនៅតាមបណ្តាខេត្តនានា ការផ្តល់អាហារូបករណ៍ដល់និសិ្សតក្រីក្រ ការផ្តល់ឱកាសហាត់ការងារ និងឱកាសការងារដល់សិស្សនិស្សិត ក៏ដូចជាការចែកសម្ភារៈសិក្សាដល់សិស្សនិស្សិតក្រីក្រនៅបណ្ដាខេត្តនានាផងដែរ។ល៕

]]>
ក្រុមហ៊ុន ប៉េង ហួត គ្រុប យកគ្រឿងឧបភោគ បរិភោគចែកជូនពលរដ្ឋ ៣៦០គ្រួសារ ដែលចូលរួមប្រមូលសំណល់ប្លាស្ទិកនៅតាមបឹងទន្លេសាប https://khmerpenghuothgroup.com/news/%E1%9E%80%E1%9E%9A%E1%9E%98%E1%9E%A0%E1%9E%93-%E1%9E%94%E1%9E%84-%E1%9E%A0%E1%9E%8F-%E1%9E%82%E1%9E%9A%E1%9E%94-19/ Sat, 30 Oct 2021 08:15:00 +0000 http://khmerpenghuothgroup.com/?post_type=news&p=1201 Peng Huoth Group Distributes Food to 360 Families Participating in the Collection of Plastic Waste on the Tonle Sap Lake

នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ដែលមាន អង្ករ ត្រីខ និងទឹកស៉ីអ៉ីវ សម្ភារៈម៉ាស និងអាល់កុល ចែកជូនដល់ប្រជាពលរដ្ឋ និងប្រជានេសាទ ចំនួន៣៦០គ្រួសារដែលរស់នៅតាមបណ្ដោយបឹទន្លេសាបក្នុងសហគមន៍បណ្ដែតទឹកនេសាទពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

នេះគឺផ្នែកមួយនៃជាកម្មវិធីទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនដែលបានចូលរួមក្នុងយុទ្ធនាការសំអាតបរិស្ថាន ប្រមូលសំណល់ប្លាស្ទិកនៅតាមបឹងទន្លេសាប នារដូវទឹកសម្រកប្រចាំឆ្នាំ២០២១ ក្រោមប្រធានបទៈ «ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក»។ ឧបត្ថម្ភដោយក្រុមហ៊ុន ប៉េង ហួត គ្រុប យុទ្ធនាការនេះរៀបចំដោយអង្គការ មូលនិធិទំពាំងស្នងឫស្សី (NGO2 BambooShoot Foundation) និង មានការសហការចូលរួមពីសមាគមទេសចរណ៍កម្ពុជា (CATA) គាំទ្រដោយក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ព្រមទាំងមានកាចូលរួមពីតំណាងក្រសួង និងអង្គការក្រៅរដ្ឋាភិបាលជាច្រើននាក់ទៀតផងដែរ។

យុទ្ធនាការសំអាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកបឹងទន្លេសាប ប្រចាំរដូវទឹកដំឡើង និងទឹកសម្រកនេះបានផ្ដួចផ្ដើមធ្វើជាផ្លូវការតាំងពីឆ្នាំ២០១៨ មកម្លេះ ដោយចលនាមហាជនតាមសហគមន៍នានាជុំវិញបឹងទន្លេសាបដូចជា៖ សហគមន៍កំពង់ឃ្លាំង មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លក និងស្ទឹងសៀមរាបផ្នែកខាងក្រោម។ល។ ក្នុងគោលបំណង់ ឲ្យយល់ដឹងពីផលប៉ះពាល់ដោយសំណល់ប្លាស្ទិក និងចេះញែក បែងចែកទុកដាក់សំណល់ប្លាស្ទិកឲ្យបានត្រឹមត្រូវ ដោយឈប់ធ្វើការដុតប្លាស្ទិក និងបោះចោលប្លាស្ទិកចូលទៅក្នុងទឹកបឹងទន្លេសាប។

លោក សាម ឈឿយ ជាមេឃុំកែវពណ៌ បណ្ដែតទឹកនេសាទពាមតាអួរ ស្រុកពួក ខេត្តសៀមរាប បានសំណេះសំណាល ផ្តាំផ្ញើរជាមួយពលរដ្ឋ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប។

លោកបន្តថា «សូមអរគុណដល់បុរីប៉េងហួត ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគ និងបរិភោគដល់បងប្អូនប្រជាពលរដ្ឋ និងប្រជានេសាទ នេះគឺដោយសារតែក្រុមហ៊ុនចាប់អារម្មណ៍ និងគិតគូខ្លាំងដល់បរិស្ថាន ដូច្នេះហើយបានជាខំធ្វើដំណើមកពីភ្នំពេញមកចូលរួមដល់បឹងទន្លេសាបយើងនេះ»។

លោក ចាន់ រដ្ឋា តំនាងក្រុមហ៊ុន ប៉េងហួតគ្រុប បានបង្ហាញនូវចំនាប់អារម្មណ៍ និងសេចក្តីរីករាយ ដែលបានចូលរួមនិងឧបត្ថម្ភដល់កម្មវិធីនេះ។

លោកបន្ថែមថា «ក្រុមហ៊ុនមានកិត្តិយស និងសេចក្តីសោមនស្សយ៉ាងខ្លាំងដែលបានចូលរួមក្នុងកម្មវិធីនេះ ខណៈដែលបរិស្ថានជាផ្នែកមួយដែលក្រុមហ៊ុនយកចិត្តទុកដាក់ខ្លាំង ដោយកន្លងមក យើងបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថានថែរក្សា និងសំអាតបរិស្ថានឲ្យបានល្អដើម្បីចូលរួមជាមួយចលនាភូមិឃុំនិងទីក្រុងស្អាត តាមរយៈការដាំដើមឈើ កាត់បន្ថយការប្រើប្រាស់ផ្លាស្ទីក បែងចែក និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ ជាពិសេសគំរោងអភិវឌ្ឍលំនៅឋាននីមួយៗ របស់ក្រុមហ៊ុនតែងតែផ្តោតទៅបរិស្ថានស្អាត និងបរិយាកាសរស់នៅល្អ។ សូមបងប្អូនចូលរួម និងចាប់ផ្តើមពីខ្លួនយើងទាំងអស់គ្នាដោយការឈោងដៃរើសសំរាមមួយ និងទុកដាក់ឲ្យបានត្រឹមត្រូវ នោះភូមឃុំ និងទីក្រុងយើងនិងបានស្អាតហើយទាកទាញទេសចរណ៍បានកាន់តែច្រើន»។

សូមរំលឹកផងដែរថា ពាក់ព័ន្ធការងារបរិស្ថាន កន្លងមកក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការឧបត្ថម្ភ និងចូលរួមក្នុងសកម្មភាពជាច្រើនដូចជា៖ ទិវាសម្អាតពិភពលោកនៅកម្ពុជា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក សហការជាមួយក្រសួងបរិស្ថានចុះផ្សព្វផ្សាយអំពីការបែងចែក និងរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក៏ដូចជាបានចូលរួមរៀបចំកម្មវិធីដាំដើមឈើ ឧបត្ថម្ភឡានបោសសំរាមដល់ខណ្ឌនានាក្នុងរាជធានីភ្នំពេញ ។ល។

ក្រុមហ៊ុនក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានទាំងការចូលរួមជាថវិការទិញវ៉ាក់សាំង និង ផ្តល់ទីតាំងចាក់វ៉ាក់សាំងទាំងបីដូសដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដើម្បីកម្ពុជាអាចបើកប្រទេសឡើងវិញបាន ៕

]]>
ក្រុមហ៊ុន ប៉េង ហួត គ្រុប ផ្ដល់មជ្ឈមណ្ឌលកីឡាផ្លាទីនីម ជាទីតាំងចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញជូនប្រជាជន https://khmerpenghuothgroup.com/news/%E1%9E%80%E1%9E%9A%E1%9E%98%E1%9E%A0%E1%9E%93-%E1%9E%94%E1%9E%84-%E1%9E%A0%E1%9E%8F-%E1%9E%82%E1%9E%9A%E1%9E%94-18/ Mon, 25 Oct 2021 08:14:00 +0000 http://khmerpenghuothgroup.com/?post_type=news&p=1199 Peng Huoth Group provides Platinum Sports Center as a Third-dose Vaccination Place

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ និងបើកប្រទេសឡើងវិញ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមសហការផ្ដល់ទីតាំងចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុង ខណ្ឌច្បារអំពៅ។

ការរៀបចំយុទ្ធនាការនេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកីឡា ផ្លាទីនីម (Platinum Sports Center) ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង ៥៖០០នាទីល្ងាច។

កន្លងមកចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន២,១២៣៤នាក់ ដែលក្នុងនោះមានបុគ្គលិក កម្មករ និងជាងសំណង់បុរី ប៉េង ហួត ចំនួនជាង១ម៉ឺននាក់, ប្រជាពលរដ្ឋដែលរស់នៅក្នុង និងក្រៅបុរី ចំនួនជាង១ម៉ឺននាក់ផងដែរ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី១ និងដូសទី២ បានរួចរាល់ នៅមជ្ឈមណ្ឌល កីឡា ផ្លាទីនីម ។

លោក ចាន់ រដ្ឋា តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប និងជាប្រធានផ្នែកកិច្ចការសាធារណៈ បានថ្លែងថា «នេះជាថ្ងៃទី១នៃយុទ្ធនារកា ចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋ ក្នុងបុរីក៏ដូចជាក្នុងខណ្ឌច្បារអំពៅក្រុមហ៊ុន ប៉េង ហួត គ្រុប មានកិត្តិយស និងក្តីរីករាយក្រៃលែងដែលបានចូលរួម សហការជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំ និងផ្តល់ទីតាំងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដើម្បីជួយទប់ស្កាត់ និងកាត់បន្ថយការឆ្លងរីករាលដាល និងដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញ»។

លោកបានបន្ដថា «យើងខ្ញុំសូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ព្រមទាំងក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានខិតខំយ៉ាងយកចិត្ដទុកដាក់ ដោយមិនគិតពីភាពនឿយហត់ រហូតទទួលបានលទ្ធផលគួរជាទីមោទកភាព ដែលកម្ពុជាមានអត្រាចាក់វ៉ាក់សាំងខ្ពស់ជាងក្នុងតំបន់»។

ខណៈកម្ពុជាជិតសម្រេចបាននូវការចាក់វ៉ាក់សាំងឲ្យប្រជាជនពេញវ័យ១០០% ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ យ៉ាងតិច១ដូស ដោយគិតត្រឹមថ្ងៃទី១០ ខែតុលា តែគិតត្រឹមព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ កម្ពុជាក៏មានអ្នកឆ្លងសរុប ចំនួន១១៥,០៦៨នាក់ អ្នកជាសះស្បើយចំនួន១០៨,៤០៣នាក់ និងអ្នកស្លាប់ចំនួន២,៥២៧នាក់ ៕

]]>
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្តល់សិទ្ធិផ្តាច់មុខឱ្យ ក្រុមហ៊ុន វើលដ៍ ដាយនីងជាអ្នករៀបចំម្ហូបអាហារ គ្រប់កម្មវិធី ដែលនឹងមកដល់នាពេលឆាប់ៗនេះ នៅ PH Grand Hall https://khmerpenghuothgroup.com/news/%E1%9E%80%E1%9E%9A%E1%9E%98%E1%9E%A0%E1%9E%93-%E1%9E%94%E1%9E%84-%E1%9E%A0%E1%9E%8F-%E1%9E%82%E1%9E%9A%E1%9E%94-17/ Wed, 04 Aug 2021 08:13:00 +0000 http://khmerpenghuothgroup.com/?post_type=news&p=1197 Peng Huoth Group Signs an Exclusive Catering Service Agreement with World Dining Limited to Manage and Operate its Catering Servicesr for all Upcoming Events at PH Grand Hall.

វើលដ៍ ដាយនីង លីមីតធីត ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធអលមិន គ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់សេវាកម្មម្ហូបអាហារផ្តាច់មុខជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប ដើម្បីរៀបចំ ចាត់ចែង និងដំណើរការសេវាកម្មម្ហូបអាហារនៅ ភីអេច ហ្គ្រេនហល (PH Grand Hall) នាពេលឆាប់ៗខាងមុខនេះ។

ក្រុមហ៊ុន វើលដ៍ ដាយនីង នឹងផ្តល់ជូននូវម្ហូបជាតិ និងអន្តរជាតិដ៏ច្រើនលើសលប់ ដោយរួមបញ្ចូលមិនត្រឹមតែម្ហូបទាខ្វៃក្វាងទុង និងជ្រូកគូលេនខ្វៃប្រចាំហាងយីសាងប៉ុណ្ណោះទេ ថែមទាំងមានសាច់គោ និងសាស៊ីមី ដែលមានគុណភាពខ្ពស់ប្រចាំភោជនីយដ្ឋាន កាន់ជី សាស៊ីមីបង្កងនាគប្រចាំភោជនីយដ្ឋានសេវិនស៊ី ព្រមទាំងម្ហូបខ្មែរប្រចាំហាង អ៊ុយគុយទាវ និងគ្រឿងហ្គាឌិន ព្រមទាំងមានការលាយបញ្ចូលម្ហូបសិង្ហបុរី ហ្វឺ-ម្ហូបវៀតណាម ម្ហូបអ៊ីតាលី និងបារាំងជាច្រើនមុខរបស់ភោជនីយដ្ឋាន វើលដ៍ ដាយនីង។

ពិធីចុះហត្ថលេខាបានធ្វើឡើងនៅរសៀលថ្ងៃដដែលនេះ រវាងលោក លូ ម៉េង នាយកប្រតិបត្តិក្រុមហ៊ុន វើលដ៍ ដាយនីង លីមីតធីត និង អលមិន គ្រុប ជាមួយ លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េង ហួត គ្រុប។

ព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងសមិទ្ធផលរបស់ អលមិន គ្រុប ក្នុងនាមជាអ្នកផ្តល់សេវាកម្មបដិសណ្ឋារកិច្ចដែលជាទី ពេញចិត្តនៅរាជធានីភ្នំពេញ ក៏ដូចជាសាលសនិ្នសីទទី១ របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប និងការជ្រៀតចូលទៅក្នុងអាជីវកម្ម ម៉ាយស៍-MICE (Meetings, Incentives, Conferencing and Exhibitions)។

ភីអេច ហ្គ្រេនហល ជាគម្រោងដែលឈ្នះពានរង្វាន់ជាច្រើន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម ដែលលាតសន្ធឹងលើផ្ទៃដីជាង ៤០០ ហិចតា។ អគារដ៏ប្រណិតនេះត្រូវបានរចនាឡើងដោយមានការរួមបញ្ចូលគ្នារវាងរចនាបថស្ថាបត្យកម្មខ្មែរ និងអឺរ៉ុប ដោយផ្តោតលើពិធីមង្គលការ សន្និសីទ និងការតាំងពិព័រណ៍ ដែលអាចចូលរួមបានជាង ៣,០០០នាក់។ ភីអេច ហ្គ្រេនហល គ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ២០២២ ដែលមានលក្ខណៈពិសេស រួមមានសាលប្រជុំដ៏ធំទូលាយ និងមានបំពាក់ឧបករណ៍អូឌីយ៉ូទំនើប រួមទាំងមានការរៀបចំផ្ទះបាយលក្ខណៈពាណិជ្ជកម្ម ដែលរចនាយ៉ាងពិសេស ដើម្បីបំពេញតម្រូវការក្នុងការរៀបចំមុខម្ហូបជាច្រើនប្រភេទ។

សាលធំអាចបែងចែករៀបចំកម្មវិធី ៣ផ្សេងគ្នាក្នុងពេលតែមួយ។ គួបផ្សំជាមួយនឹងមុខម្ហូបដ៏សម្បូរបែបរបស់ភោជនីយដ្ឋាន វើលដ៍ ដាយនីង ដែលដឹកនាំដោយ លោក លូ ម៉េង ជាឯកអគ្គរដ្ឋទូត និងជាសហគ្រិនចុងភៅដ៏ល្បីឈ្មោះនៅកម្ពុជា សេវាកម្មផ្គត់ផ្គង់ម្ហូបអាហាររបស់ ភីអេច ហ្គ្រេនហល នឹងក្លាយជាបទពិសោធមួយដែលគួរឱ្យទន្ទឹងរង់ចាំនៅឆ្នាំ២០២២ ខាងមុខនេះ ៕

]]>
បុគ្គលិក កម្មករសំណង់ និងប្រជាពលរដ្ឋដែលរស់នៅទាំងក្នុង និងក្រៅបុរីប៉េង ហួត ជាង២ម៉ឺននាក់ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានរៀបចំចាក់ការវ៉ាក់សាំង https://khmerpenghuothgroup.com/news/%E1%9E%94%E1%9E%82%E1%9E%82%E1%9E%9B%E1%9E%80-%E1%9E%80%E1%9E%98%E1%9E%98%E1%9E%80%E1%9E%9A%E1%9E%9F%E1%9E%8E%E1%9E%84-%E1%9E%93%E1%9E%84/ Mon, 21 Jun 2021 08:12:00 +0000 http://khmerpenghuothgroup.com/?post_type=news&p=1195 More than 20,000 Construction Workers and Residents Living inside and outside Brey Peng Huoth Show their Gratitudes to Royal Government for providing vaccinations

ខណៈដែលអ្នកឆ្លងជំងឺកូវីដ-១៩ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានកើនឡើងសរុបរហូត ៤៣,៤៤៦នាក់ គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រាជរដ្ឋាភិបាល បាននិងកំពុងមមារញឹកក្នុងការប្រឹងប្រែងទប់ស្កាត់ និងស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដោយមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជនស្ថាប័នជាតិ និងអន្តរជាតិ។ បណ្ដាក្រុមហ៊ុនធំៗបានចូលរួមជាថវិកាទិញវ៉ាក់សាំង ជាស្បៀងអាហារ និងផ្តល់ជាទីតាំងសំរាប់ការចាក់វ៉ាក់សាំង។ល។

ជាក់ស្តែង គិតចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន ២,១២៣៤នាក់ ដែលក្នុងនោះមានបុគ្គលិក កម្មករ និងជាងសំណង់បុរីប៉េងហួតចំនួនជាង១ម៉ឺននាក់, ប្រជាពលរដ្ឋដែលរស់នៅក្នុង និងក្រៅបុរី ចំនួនជាង១ម៉ឺននាក់ផងដែរ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី១និងដូសទី២បានរួចរាល់ នៅមជ្ឈមណ្ឌលកីឡា ផ្លាទីនីម (Platinum Sports Center) ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ)។

ជាការរួមចំណែករបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរក្នុងការរៀបចំផ្តល់ទីតាំង។ តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប លោក ចាន់ រដ្ឋា ប្រធានផ្នែកកិច្ចការសាធារណៈ បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនមានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពយ៉ាងក្រៃលែងដែលបានចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លានេះ។ ក្រុមហ៊ុនសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ព្រមទាំងក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានខិតខំយ៉ាងយកចិត្ដទុកដាក់ដោយមិនគិតពីភាពនឿយហត់”។

លោក លី ប៊ុនលុន ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌច្បារអំពៅមានមតិថា៖“ខ្ញុំឃើញថាទីតាំងចាក់វ៉ាក់សាំងរបស់បុរី ប៉េង ហួត គឺថាគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលបានល្អមែនទែន ពាក់ព័ន្ធជាមួយការរក្សាគម្លាត និង សណ្តាប់ធ្នាប់ផ្សេងៗ ហើយចំពោះការរៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺខ្ញុំមានការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលខ្លាំងមែនទែនដែលគាត់បានគិតគូរពីប្រជាពលរដ្ឋ។ ចំពោះក្រុមពេទ្យស្ម័គ្រចិត្តវិញ គឺខ្ញុំមានការអរគុណពួកគាត់ខ្លាំងណាស់ដែលគាត់បានចំណាយពេលវេលាដ៏មានតម្លៃរបស់គាត់សំរាប់ការស្ម័គ្រចិត្តផ្សេងៗក្នុងការផ្តល់ជូនក៏ដូចជាចំណាយពេលវេលាក្នុងការរៀបចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ”។

កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះ ក្រសួងសុខាភិបាលបានរកឃើញករណីមេរោគកូវីដបំលែងថ្មី ដែលគួរឲ្យព្រួយបារម្ភ ដូច្នេះទោះជាទទួលបានការចាក់វ៉ាក់សាំងចំនួនពីរដូសរួចហើយក៏ដោយ សូមបងប្អូនកុំភ្លេចបន្តអនុវត្តវិធានការ ”៣ការពារ និង ៣កុំ” ឲ្យបានខ្ជាប់ខ្ជួន ៕

]]>